មាតិកា
ក្រុមការងារ​រៀបចំចុះពង្រឹងក្រុមបណ្ដុំអាជីវកម្មបន្លែនៅភូមិ ធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ ឧសភា ២០២២
184

ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តអនុកម្មវិធីថ្នាក់ស្រុក ដឹកនាំសម្រប​សម្រួល​ដោយ លោក ទោម ទីន មន្រ្តីថ្នាក់ស្រុក លោក ឃួន កាន់ មន្រ្តីទីផ្សារថ្នាក់ខេត្ត  និងលោក ស៊ុំហាន (CEW) ឃុំស្នាមព្រះ បានរៀបចំចុះពង្រឹងក្រុមបណ្ដុំអាជីវកម្មបន្លែ ក្នុងនោះមាន ១.ត្រួតពិនិត្យរចនាសម្ព័ន្ធគ្រប់គ្រងបណ្តុំអាជីវកម្ម ២.ការរៀបចំផែនការផលិតកម្ម ៣.ការរៀបចំត្រួតពិនិត្យកិច្ចសន្យាឡើងវិញ) បានប្រព្រិត្តិទៅនៅភូមិ ធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការពិភាក្សារៀបចំផែនការផលិតកម្មគឺ ក្រុមបណ្ដុំអាជីវកម្មមានដាំដុះបន្លែ ត្រសក់ ដែលមានផ្ទៃដីទំហំ ១,៥០ហ.ត, ត្រប់ផ្ទៃដី ០,៥០ហ.ត, សណ្ដែកគួរផ្ទៃដី ១ហ.ត និងដំណាំបន្លែ ត្រឡាច ប៉េងប៉ោះ ល្ពៅ មានផ្ទៃដី ២ហ.ត សរុបផ្ទៃទាំងអស់គឺមានផ្ទៃដី ៥ ហ.ត ។ ការធ្វើកិច្ចសន្យារវាងអ្នកលក់ និងទិញគឺក្រុមបណ្ដុំអាជីកម្ម និងអ្នកប្រមូលទិញបានព្រមធ្វើកិច្ចសន្យាលក់-ទិញបន្លែជាមួយគ្នា ។ អ្នកប្រមូលទិញបន្លែឈ្មោះ ផាច ផល ទូរស័ព្ទ​លេខ: ០៧១ ៥០២ ៧២៧២ ។ ចំពោះសមាជិកក្រុមបណ្តុំមានចំនួន ៤០នាក់ ស្រី ១៧នាក់ ដឹកនាំដោយប្រធានក្រុមឈ្មោះ វៀង នឿន អនុប្រធាន  ឈ្មោះ សឿ គាសំរេច, ជនបង្គោលទីផ្សារ ឈ្មោះ ម៉ុច សាវី និង ហិរញ្ញឹកឈ្មោះ ជា វណ្ណា ។

ចំនួនអ្នកចូលទស្សនា
Flag Counter