ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារបានអញ្ជេីញចូលរួម ពិធីប្រគល់-ទទួលថវិការ សប្បុរសធម៌ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍»
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្នុងឱកាសនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក លោក លោកស្រី អ្នកឧកញ៉ា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសប្បុរសជន គ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្រ និងបរិច្ចាគថវិកា ទៅតាមលទ្ធភាព ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ បន្តពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ទៅតាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ ចំពោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ក៏បានចូលរួមថវិកាចំនួន ២០លានរៀល ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម