ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីទោ សាន ប៊ុនធឿន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកងកម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប រួមជាមួយអនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន លោកនាយផ្នែកនាយសង្កាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ២៧នាក់ និងកាណូតចំនួន ៤គ្រឿង បានចុះបង្រ្កាបបទល្មើស ពីចំនុចកំពង់លួងដល់ជ្រោយស្តី ជាលទ្ធផលបានអូសបំផ្លាញនិងរុះរើសម្រាស់ធ្វើអោយត្រីកុំ បានចំនួន៥កន្លែងអស់ពីទីតាំង ក្នុងនោះ
- សម្រាស់ទំហំ(១៥x១៥)ចំនួន ២កន្លែង និងទំហំ(១០*១០)ចំនួន ៣កន្លែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម