ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោក ជា ប៊ុនលី នាយសង្កាត់ រដ្ឋបាលព្រៃឈេី ក្រគរ បានចូលរួមប្រជុំនៅសាលាក្រុងពោធិ៍សាត់ ដឹកនាំប្រជុំដោយលោក សុង សុធា អភិបាលរង ក្រុងពោធិ៍សាត់ ស្តីអំពីការដាំឈើលម្អក្នុងក្រុងពោធិ៍សាត់
១,ទីតាំងដាំជំហ៊ានទី១ដាំចាប់ពីខាងលិចគល់ស្ពានរ៉ាដល់ស្រុកបាកាន។
២,ទីតាំងជំហ៊ានទី២ដាំតាមមាត់ស្ទឹងពោធិ៍សាត់។
៣,ពេលវេលាដាំចាប់ពីថ្ងៃទី ០១ ខែមិថុនា ២០២២ ជារុក្ខទិវាថ្នាក់ខេត្តពោធិ៍សាត់ ។
៤,ប្រភេទកូនឈើមាន៖ គគីរ, ក្រញូង, បេង,ច្រេស, ធ្នង់, ឈើទាល, ក្ងោក, ស្តៅ, លឿងរាជ មន្ទីរកសិកម្មអ្នកផ្គត់ផ្គង។
៥,ថវិការធ្វើស៊ុំថែកូនឈើជាបន្ទុករបស់សាលាក្រុងចំណាយ៥០% និងមន្ទីរកសិកម្ម៥០% ។
៦,ការដាំជីករណ្តៅ និងដាំនៅមន្ទីរអប់រំ (កូនសិស្ស) ជាអ្នកដាំ, ការថែស្រោចទឹករយៈពេល៣ខែជាទំនួលខុសត្រូវរបស់ចៅសង្កាត់មេភូមិ និងប្រជាពលរដ្ឋម្ចាស់ផ្ទះ (កូនឈើដាំមុខផ្ទះ) រដ្ឋបាលព្រៃឈេី ជាអ្នកផ្តល់បច្ចេកទេស, ផ្តល់កូនឈើដាំជួស, ព្យាបាលជម្ងឺ និងដាក់ជីកូនឈើ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម