ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម អភិបាលខេត្ត ដោយមានការចូលរួមពីប្រធាន គជបខ លោកនាយករដ្ឋបាល អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាព និងមេបញ្ជាការកងកម្លាំងទាំងបី ដែលជាសមាជិក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម