ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបាកាន បានចុះប្រតិបត្តិការ និងបង្រ្កាបបទល្មើសជលផលបាន ០១ករណី នេសាទជាលក្ខណៈគ្រួសារក្នុងកន្លែងអភិរក្សជលផល (មងរាយ) ស្ថិតនៅភូមិដីរនាតឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បន្ទាប់មកក្រុមការងារបានធ្វើកិច្ចសន្យាបញ្ឈប់និងអប់រំណែនាំអ្នកប្រព្រឹត្តទាំង០៦នាក់ ឱ្យវិលត្រឡប់ទៅផ្ទះវិញ ។ រីឯវត្តុតាងត្រូវបានដកហូតយកមករក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបាកាន រួមមាន:
- កាណូតសំបកឈើទំហំ (១០មx២មx១ម) ភ្ជាប់ម៉ាស៊ីន ឆៃណា ចំនួន ០៣គ្រឿង
- មងរាយប្រវែង (៦.០០០មx១.៥មx១តឹក)
- ធុងក្លាស្សេចំណុះ៣០០លីត្រ ចំនួន ០១ធុង
និង ៣០លីត្រ ចំនួន ០១ធុង
- ត្រីចំរុះទងន់ ៤០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម