ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កម្លាំងក្រុមការងារចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលស្រុកក្រគរ ដឹកនាំដោយ លោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ដោយមានការចូលរួម កងរាជអាវុធហត្ថស្រុកក្រគរ យោធាខេត្ត បានចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានចុះធ្វើការល្បាតក្នុងកន្លែងអភិរក្សជលផលជ្រោយស្ដី ស្ថិតក្នុង ភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុកក្រគរ ក៏ប្រទះឃើញមានឧបករណ៍មងរាយ ក្នុងកន្លែងអភិរក្សជលផលជ្រោយស្ដី ដែលជនសង្ស័យលួចធ្វើនេសាទ វត្ថុតាង បំផ្លាញ់ចោល ០១ករណី រួមមាន÷
- មងរាយប្រវែង ១.២០០ម x ១,២ម x ០,០៥ម (ចំនួន ០១ ខ្សែ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម