មាតិកា
កិច្ចប្រជុំស្ដីពី​ វឌ្ឍនភាព​អនុគម្រោងនៅក្នុងក្រុង​ពោធិ៍សាត់​ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១១ ឧសភា ២០២២
105

ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​  អនុប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំស្ដីពី​ វឌ្ឍនភាព​អនុគម្រោងនៅក្នុងក្រុង​ពោធិ៍សាត់​ នៃគម្រោងកែលម្អគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញបឹង​ទន្លេសាប​ នៅសាលប្រជុំសាលាខេត្ត​ពោធិ៍សាត់​ ក្រោមអធិបតីភាព​ ឯកឧត្តម​ វង្ស​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ និងលោក​ លឹម​ សុខតូ​ អភិបាលរងខេត្ត​ តំណាង​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​  និងមានការចូលរួមពីក្រុមការងារ​ ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​,​ ប្រតិភូធនាគាអភិវឌ្ឍន៍អាស៊ី​ (ADB),​ លោក​ នាយ​យក​រដ្ឋបាលខេត្ត,​ គណៈអភិបាលក្រុង​ និងថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញខេត្ត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter