មាតិកា
សកម្មភាព​ ចុះសម្រប​សម្រួល​ ពង្រឹងបណ្តុំអាជីវកម្មដាំបន្លែ នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន
ចេញ​ផ្សាយ ១១ ឧសភា ២០២២
97

ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តអនុកម្មវិធីបានដឹកនាំដោយ លោក​ វ៉ាន់ សុខុន ប្រធានក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE ថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ លោក​ ឃួន កាន់ មន្រ្តីទីផ្សារថ្នាក់ខេត្ត និងលោក​ ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងថ្នាក់ខេត្ត បានចុះសម្រប​សម្រួល​ពង្រឹងបណ្តុំអាជីវកម្ម​ដាំបន្លែ នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន​ ។​ ជា​លទ្ធផល​៖
១.បានពិនិត្យ និងរៀបចំរចនាសម្ព័ន្ធបណ្តុំអាជីវកម្មដើម្បីបន្តការងារគ្រប់គ្រង​ និងដឹកនាំក្រុម
២.រៀបចំផែនការផលិតកម្មដាំបន្លែ
៣.រៀបចំធ្វើកិច្ចសន្យាជាមួយឈ្មោះអ្នកប្រមូលទិញក្នុងស្រុក​ និងពិភាក្សាគ្នា​ឯកភាពពីការ​ប្រមូលផ្តុំលក់ជាក្រុមនៅទីតាំងប្រមូលផ្តុំផលិតផល តាមតម្រូវការ​អ្នក​ទទួលទិញ​ ។ ក្រុមការងារក៏ចុះពិនិត្យលើផលិតផលដំណាំមួយចំនួនរបស់កសិករនៅទីតាំងដាំបន្លែផងដែរ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter