មាតិកា
បន្តរ​ សកម្មភាព​ ចុះសម្របសម្រួលពង្រឹងបណ្តុំអាជីវកម្មបន្លែ នៅ​ភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន
ចេញ​ផ្សាយ ១១ ឧសភា ២០២២
92

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២​សកម្មភាព ក្រុមការងារអនុវត្តអនុកម្មវិធី​ ដឹកនាំដោយ លោក​ ទោម ទីន ក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE ថ្នាក់​ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំអូរតាប៉ោង និងចូលរួមដោយ លោក ឃួន កាន់ មន្រ្តីទីផ្សារថ្នាក់​ខេត្ត និងលោក​ ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត បានចុះសម្របសម្រួលពង្រឹងបណ្តុំអាជីវកម្មបន្លែ នៅ​ភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ។ សមាជិកបណ្តុំអាជីវកម្ម បានពិភាក្សាគ្នា និងពិនិត្យលើរចនាសម្ព័ន្ធ និងរៀបចំកែលម្អរចនាសម្ព័ន្ធ សម្រាប់ការដឹកនាំបណ្តុំអាជីវកម្មបន្ត ពិភាក្សាគ្នាពីផលិតផលដែលតម្រូវការទីផ្សារ ដើម្បីរៀបចំផែនការផលិតកម្មសមស្រមតាមទីផ្សារ និង កំណត់អ្នកប្រមូលទិញផលិតផលបន្លែពីបណ្តុំអាជីវកម្ម ។ ជាលទ្ធផល៖
១.រចនាសម្ព័ន្ធបានរៀបចំ​ និងឯកភាពដោយបណ្តុំអាជីវកម្ម សម្រាប់ដឹកនាំការងារបន្ត
២.បានរៀបចំផែនការផលិតកម្មបន្លែតាមប្រភេទសំខាន់ៗ
៣.រៀបចំធ្វើកិច្ចសន្យាជាមួយឈ្មួញអ្នកប្រមូលទិញ​ក្នុងស្រុក ។

ចំនួនអ្នកចូលទស្សនា
Flag Counter