ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារ អនុវត្តអនុកម្មវិធីដឹកនាំដោយ លោក វ៉ាន់ សុខុន ប្រធានក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE ថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំបឹងខ្នារ បានចុះសម្របសម្រួលពង្រឹងបណ្តុំអាជីវកម្មស្រូវ នៅភូមិ ស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ។
ជាលទ្ធផល៖
១.បានពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធបណ្តុំអាជីវកម្ម ដើម្បីបន្តការងារគ្រប់គ្រងនិងដឹកនាំក្រុម
២.រៀបចំផែនការផលិតកម្មស្រូវ
៣.រៀបចំធ្វើកិច្ចសន្យាជាមួយឈ្មួញអ្នកប្រមូលទិញក្នុងស្រុក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម