មាតិកា
លទ្ធផលការងារបង្កបង្កេីនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ០៩​ ខែ ឧសភា​ ឆ្នាំ ២០២២
ចេញ​ផ្សាយ ១១ ឧសភា ២០២២
201

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ០៩​ ខែ​ ឧសភា​ ឆ្នាំ​២០២២ មានដូចខាងក្រោមៈ

១-ការបង្កបង្កេីនផលស្រូវរដូវវស្សា​ គិតត្រឹមថ្ងៃទី​ ០៩ ខែ​ ឧសភា​​ ឆ្នាំ២០២២៖ ផែនការ​ ១១៥.០០០​ហ.ត​ អនុវត្តបាន ១៥.៨៩៣ហ.តស្មើនឹង ១៣,៨២​% ក្នុងនោះស្រូវស្រាល​ ១៥.២៥៦ហត​ ស្រូវកណ្ដាល​ ២៨៦​ ហត​ ស្រូវធ្ងន់​ ២៦៣​ ហត​ ចំការ​ ៣៨​ ហត​ និងស្រូវឡេីងទឹក​ ៥០​ ហត​ ដោយ​ផ្ទៃដីភ្ជួររាស់បាន​ ៥០.៦១០​ ហ.ត ។

២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ​ ១.០៥៤ហ.ត​ អនុវត្តបានសរុប ៤៨៣​ ហត ស្មើ ៤៥,៨៣% ក្នុងនោះបន្លែគ្រប់មុខ ១៣២​ហ.ត, ឪឡឹក ៤១​ហ.ត, ម្ទេសគ្រប់ប្រភេទ ២​ហ.ត, ល្ពៅ ៣១​ហ.ត, ម្នាស់ ០០​ហ.ត, ដំឡូងជ្វា ០០​ហ.ត, ពោតស ៨៤ហ.ត, ត្រាវ​ ៣៥​ហ.ត​, ខ្ញី​ ៥០​ហ.ត​, សាគូ​ ២៧​ហ.ត​​ និងរមៀត​ ៨១​ហ.ត​ ប្រៀបធៀប​ឆ្នាំមុន​ អនុវត្ត​បាន​ ១.១១១​ ហត ។ 

៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖​ អនុវត្តបានសរុប ១១.៦៩៧​ហតស្មើ​៦០,៦៧​%ផែនការប្រចាំឆ្នាំ ១៩.២៨០​ហ.ត  ក្នុងនោះ ដំឡូងមី ៨.៩៧៥​ហ.ត, ពោតក្រហម​ ២.០២៩​​​​ហ.ត អំពៅ​៦២ហ.ត ដំណាំល្ង​ ៥៨ហ.ត សណ្តែកដី​ ២៥៩​​ហ.ត សណ្តែកសៀង៥១​៦ហ.ត​សណ្តែកបាយ ១៨៥​ហ.ត និងសណ្តែកអង្គុយ ៧៣​​​ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter