ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក មាស សេត និងលោក ខ្វើ ពី បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពង្រឹង បច្ចេកទេសគ្រូបង្គោល ថ្នាក់ខេត្ត ស្តីពីផលិតកម្មគ្រាប់ពូជស្រូវ ដែលធ្វើឡើងនៅស្ថានីយ៍ ពិសោធន៍កសិកម្មទឹកវិល ខេត្តសៀមរាប រៀបចំដោយ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ។ អ្នកចូលរួមមាន ៨ខេត្ត មានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប តាកែវ ព្រៃវែង និងបន្ទាយមានជ័យ ។ អ្នកចូលរួមសរុប ២០នាក់ ស្រី ៣នាក់ ។
ប្រធានបទមានដូចខាងក្រោម:
-ចំណាត់ថ្នាក់គ្រាប់ពូជ
-វិធីសាស្ត្រដាំដុះ
-ការជ្រើសពូជ
-ការដាំដុះ
-ការបន្សុទ្ធគ្រាប់ពូជ
-ការប្រើប្រាស់ជី
-ការគ្រប់គ្រងទឹក
-ការគ្រប់គ្រងសមសភាពចង្រៃ
-ស្តង់ដាគ្រាប់ពូជស្រូវ នីតិវិធីវាយតម្លៃ និងបញ្ជាក់
-គុណភាពគ្រាប់ពូជស្រូវ QDS
-បច្ចេកទេសក្រោយប្រមូលផល
-ការប្រថ្នាំកសិកម្ម
-ការរៀបចំផែនការសម្រាប់អនុវត្តផលិតកម្មស្រូវក្រអូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម