ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងលោកស្រី សូ ផាន់ណា អនុប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមប្រជុំ ស្តីពីផ្តល់ប្រឹក្សាមតិយោបល់លើការវាយតម្លៃ តម្រូវការនៃគម្រោងស្តារឡើងវិញនូវវិស័យ កសិអាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ១៩ (AFTER អាហ្វធើ) របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្ម (UNIDO) ។ កិច្ចប្រជុំធ្វើនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ ។ ក្រោមការសម្របសម្រួលដោយលោក ទឹម រុនស៊ីណារិទ្ធិ ទីប្រឹក្សាបច្ចេកទេសនៃគម្រោង ។ កិច្ចប្រជុំ មានគោលបំណងដើម្បីស្វែងយល់ពីសមត្ថភាពដែលចាំបាច់សម្រាប់មន្រ្តីរាជរដ្ធាភិបាលអនុវត្តសកម្មភាពនៃការស្តារឡើងវិញសម្រាប់ទាំងវិស័យកសិអាហារ និងវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងបង្កើតជាសំនួរចម្លើយតាមតម្រូវការដែលពាក់ព័ន្ធទៅតាមស្ថាប័ន ។ អ្នកចូលរួមមាន: មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងមន្ទីរកសិកម្ម សរុបចំនួន ៨នាក់ ស្រី៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម