ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានអមដំណេីរ ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្ដីទី និងមាន លោក អភិបាលស្រុកក្រគរ លោក នាយផ្នែកក្រគរស្ដីទី លោក មេឃុំអន្សាចំបក់ បានទៅចូលរួមក្នុង ពិធីសំណេះសំណាលជាមួយប្រជានេសាទ ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ចំនួន ជាង ៣០០ គ្រួសារ ដែលរៀបចំដោយ ឯកឧត្តម អេង គន្ធា ប្រធានក្រុមការងារចុះជួយ ឃុំ អន្សាចំបក់ ស្រុកក្រគរ និង ឃុំ ស្រែ ស្ដុក ស្រុក កណ្ដៀង ។
ជាលទ្ធផល៖
-ផ្សព្វផ្សាយ បទបញ្ជារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលក្នុងបឹងទន្លេសាប លិខិតបទដ្ឋាននានាដែលពាក់ពន្ធ័ និងទុក្ខកង្វល់របស់ពួកគាត់ដើម្បីដោះស្រាយ ។
-ប្រជានេសាទភូមិបណ្ដែតទឹកទាំងជាង ៣០០ គ្រួសារ ដែលបានចូលរួម មានការពេញចិត្តពេញថ្លើម រីករាយនិងគោលនយោបាយបង្ក្រាបបទល្មើសជលផល របស់ប្រមុខរាជរដ្ឋាភិបាល ។
-ការនេសាទជាលក្ខណះគ្រួសារ មានចំណូលកើនឡើងជាងមុន ។ ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារ និង ឯកឧត្តម អភិបាលខេត្តស្ដីទីបានចែកអង្ករដល់ប្រជានេសាទ ដើម្បីជាការរួមចំណែកដោះស្រាយជីវភាពផងដែរ ។