មាតិកា
កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំ​ទី៣​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១៣ ឧសភា ២០២២
124


ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២​ លោក ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​​ កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំ​ទី៣​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម​ ម៉ក់​ រ៉ា ប្រធានក្រុមប្រឹក្សា និងលោក​ ចេង​ ឡៃ អភិបាលរងខេត្តតំណាង​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ដោយបានការអញ្ជើញចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ​ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត​ លោកនាយក​ នាយករ​ងរដ្ឋបាលខេត្ត លោក​ប្រធាន​សាលាដំបូង​ ព្រះរាជអាជ្ញា​ មេបញ្ជាការកងកម្លាំងទាំងបី នាយក​ទីចាត់ការ​ ប្រធាន​អង្គភាពចំណុះសាលាខេត្ត​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត ជាច្រើនរូបទៀត​ ។ 
របៀបវារៈនៃកិច្ចប្រជុំ ពិនិត្យ និងអនុម័តរួមមាន៖ 
១.សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី១០ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត 
២.សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត 
៣.សេចក្តីព្រាងសេចក្តីសម្រចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្ត
៤.សេចក្តីព្រាង សេចក្តីសម្រចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ក្រុមប្រឹក្សាខេត្ត
៥.សេចក្តីព្រាង ការកែសម្រួលសមាសសភាពក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្ត
៦.របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត 
៧.បញ្ហាផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter