ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ផាត់ សារុន បានដឹកនាំប្រជុំអាណត្តិប្រចាំ ខែឧសភាឆ្នាំ២០២២ របស់ការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តពោធិ៍សាត់ និងផ្នែកផលិកម្មនិងបសុព្យាបាលស្រុក ដើម្បីបូកសរុបរបាយការណ៍ប្រចាំខែមេសា និងរបាយការណ៍សម្រាប់ឆមាសទី១ ឆ្នាំ២០២២ នៃការងារសុខភាពសត្វនិងផលិតកម្មសត្វ ។
ជាលទ្ធផល៖
-ស្ថានភាពជំងឺសត្វ: មិនមានការផ្ទុះជំងឺគួរឱ្យកត់សម្គាល់ទេ
-ការចិញ្ចឹមសត្វ: ការចិញ្ចឹមគោជាលក្ខណ:គ្រួសារមានការកើនឡើងមានការថែទាំសត្វ និងមានការដាំស្មៅជាចំណីសត្វតាមផ្ទះ ...។ល។
-ការបង្កាត់សិប្បនិម្មិតគោ: ក្នុងខែឧសភានេះបង្កាត់បានគោមេសរុបចំនួន ៣៣ក្បាល និងកើតកូនបានចំនួន ១៣ ក្បាល/កូនញី ០៧ក្បាល ។
-ការងារសាងសង់ឡជីវឧស្ម័ន(NBP): ក្នុងខែឧសភាសង់បានចំនួន ១០ឡ/ផែនការ ០៧ឡ (លើសផែនការ០៣ឡ ) ។
-ការអនុវត្តន៍ការងារលើការផ្តល់សេវាសាធារណ:នៅច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត: ការិយាល័យផលិតកម្មនិងបសុព្យាបាល បានសហការល្អក្នុងអនុវត្តតាមសេចក្តីណែនាំ អន្តរក្រសួង លេខ ៣២៧ សណន-កសក ស្តីពី បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាល ។
-ការសម្រង់ស្ថិតិសត្វនិងបូកសរុបរបាយកាណ៍សម្រាប់ឆមាសទី០១/២០២២:បានខិតខំសហការជាមួយផ្នែកស្រុក ក្រុង និងទទួលបានលទ្ធផលតាមផែនការកំណត់ ។
បញ្ហាជួបប្រឈម: រាល់ការប្រជុំអាណត្តិប្រចាំខែម្តងៗតែងតែមានការអវត្តមានពីមន្ត្រីទទួលបន្ទុកផ្នែកផលិតកម្មនិងបសុព្យាលស្រុកផ្នែកស្រុក ឬក្រុង (បញ្ហាជាប់រវល់ ឬមានធុរ:......) ។
សំណូម : តម្រូវការវ៉ាក់សាំងសារទឹក គោ ក្របី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម