ថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ដួង ផាន្នី ក្រុមការងារអនុវត្តអនុកម្មវិធីASPIREថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំសន្ទ្រែ លោក ផាត់ វុទ្ធី និងលោក ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត បានចុះសម្របសម្រួលពង្រឹងបណ្តុំអាជីវកម្មមាន់ភូមិសំរោង១ ឃុំ សំរោង ស្រុកភ្នំក្រវាញ ។ សមាជិកបណ្តុំអាជីវកម្ម បានពិភាក្សាគ្នា និងពិនិត្យលើរចនាសម្ព័ន្ធ និង រៀបចំកែលម្អរចនាសម្ព័ន្ធ សម្រាប់ការដឹកនាំបណ្តុំអាជីវកម្មបន្ត ពិភាក្សាគ្នាពីផលិតផលដែលតម្រូវ ការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មសមស្រម តាមទីផ្សារ និង កំណត់អ្នកប្រមូលទិញផលិតផលមាន់ពីបណ្តុំអាជីវកម្ម ។ ជាលទ្ធផល៖ ១. រចនាសម្ព័ន្ធបានរៀបចំនិងឯកភាពដោយបណ្តុំអាជីវកម្ម សម្រាប់ដឹកនាំការងារបន្ត ២. បានរៀបចំផែនការផលិតកម្មតាមប្រភេទសំខាន់ៗ និង ៣. រៀបចំធ្វើកិច្ចសន្យាជាមួយឈ្មួញអ្នកប្រមូលទិញក្នុងស្រុក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម