ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមពិធី ចុះជួបសួរសុខទុក្ខ និងសំណេះសំណាល គ្រួសារនិវត្តជន ជនពលីពិការ ចំនួន ៦២៨គ្រួសារ នៅ ភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត ដោយមានការចូលរួមអមដំណើរពី ឯក ឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជំទាវ ឯម ប៉ុណ្ណា សមាជិកគណ:កម្មការថ្នាក់កណ្តាល, លោក លោកស្រី អភិបាល និងអភិបាលរង ក្រុង ស្រុក, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋ ចូលរួមសរុប ចំនួន ៦២៨ នាក់ ចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តមបាននាំយកស្បៀងអារហារប្រចាំខែ ចែកជូនដល់គ្រួសារនិវត្តជន ជនពិការ ទាំង ៦២៨ គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានមាន អង្ករចំនួន ៥០ គីឡូក្រាម, មី០១កេះ, ទឹកត្រី០១យួ និងត្រីខ ០១ឡូ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម