ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមពិធីដង្ហែរក្បួន បុណ្យវិសាខបូជា និងថ្វាយគ្រឿង សក្ការៈនមស្សការគុណព្រះរតនត្រ័យ សមាទានសីល និងវេរភត្តហា ចង្ហាត់ប្រគេនព្រះសង្ឃ ជាកិច្ចបង្ហេីយបុណ្យ នៅក្នុងបរិវេណវត្ត កែវ វិជ័យ ស្ថិតនៅ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក/លោកស្រី អភិបាល/អភិបាលរង ក្រុង ស្រុក, ប្រធាន/អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋ ជាច្រេីនកោះក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម