មាតិកា
ពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅភូមិ សំរោង ឃុំ សំរោង ស្រុក ភ្នំក្រវាញ​
ចេញ​ផ្សាយ ១៦ ឧសភា ២០២២
90

ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានមកចូលរួម ពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ចំនួន ០២ ភូមិ គឺ ភូមិ អន្លង់ប៉ែន និង ភូមិ សំរោង២ នៅក្នុង បរិវេណ វត្តសំរោង ស្ថិតនៅភូមិ សំរោង ឃុំ សំរោង ស្រុក ភ្នំក្រវាញ​ ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលនៃគណ:អភិបាលស្រុកភ្នំក្រវាញ ក្នុងនោះមានការចូលរួមពី លោក ព្រាព សុផាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្តពោធិ៍សាត់ ,លោក លោកស្រី អនុប្រធានមន្ទីរពាក់ព័ន្ធ , ក្រុមប្រឹក្សាស្រុក, កងកម្លាំង ប៉ូលីស ទាហ៊ាន,​ អាជ្ញាធរ​ ភូមិ​ ឃុំ ប្រជាការពារភូមិ ,គណ:កម្មាការវត្ត និង​ប្រជាពលរដ្ឋចូលរួមសរុប ចំនួន ១៣២ នាក់ ស្រី ១១៤ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter