ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក សួស សុផាន់និត ផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលស្រុក ភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សា ការិយាល័យជំនាញចំណុះស្រុក និងកងកំលាំងទាំង៣ ។ ចំពោះបញ្ហាពាក់ព័ន្ធ នៅក្នុងឃុំសន្ទ្រែ ឃុំព្រងិល ឃុំលាច ប្រជាពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុនភាពីមិច ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម