ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរ រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែ ក្នុងសហគមន៍សន្លុងអភិវឌ្ឍន៍ របស់កសិករឈ្មោះ លី រ៉ន ភេទស្រី អាយុ ៤៧ឆ្នំា លេខទូរស័ព្ទទំនាក់ទំនង ០៧១៥៥២០១០១ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ តាមការលេីកឡេីងរបស់កសិករគាត់បានដាំ៖
-ស្ពៃក្រញ៉ាញ់ ផ្ទៃដី៣អា ដាំក្នុងផ្ទះសំណាញ់ ដាំបានរយ:ពេល៣៥ថ្ងៃ (ដំណាក់កាលថែទាំ)ជាទូទៅដំណាំនេះអាចប្រមូលផលបានក្រោយដាំបាន៤០-៤៥ថ្ងៃ ។
-ឪឡឹកពណ៌លឿង ផ្ទៃដី១០អា ដាំបានរយះពេល២៧ថ្ងៃ (ដំណាក់កាលថែទាំ)ជាទូទៅដំណាំនេះប្រមូលផលបានក្រោយដាំបាន៦៥ថ្ងៃ-៧០ថ្ងៃ។
ក្រៅពីការដាំដំណាំបន្លែ កសិករមានចិញ្ចឹមសត្វមាន់ជាលក្ខណ:គ្រួសារមានចំនួនសរុប៣០ក្បាល សម្រាប់លក់និងដោះស្រាយជីវភាពប្រចំាថ្ងៃ។
ជាចុងក្រោយលោកប្រធានបានផ្តំាផ្ញើរអោយកសិករបង្កើនការផ្សំជីកំប៉ុស្តិ៍ធម្មជាតិនិងប្រើប្រាស់កាកសំណល់បន្លែស្រស់ធ្វើជាចំណីសត្វដើម្បីកាត់បន្ថយការចំណាយធាតុចូលក្នុងផលិតកម្មកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម