ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្ម នៅសណ្ឋាគារ ហ៊ីម៉ាវារី ភ្នំពេញ រៀបចំដោយក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន សមាសភាពគណ:អធិបតីក្នុងអង្គសិក្ខាសាលារួមមាន៖ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងមានភ្ញៀវចូលរួម មកពី ថ្នាក់ដឹកនាំក្រសួង,អង្គភាពថ្នាក់កណ្តាល,អង្គភាពថ្នាក់រាជធានីខេត្តទាំង២៥ ខេត្ត /ក្រុង ,អង្គការដៃគូរអភិវឌ្ឃន៍នានា សរុបចំនួន ៧២ នាក់ ស្រី ៤១ នាក់ ។នៅចុងបញ្ចប់កម្មវិធីគណ:អធិបតីបានប្រគល់សៀវភៅ គោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ បញ្រាបយេនឌ័រក្នុងវិស័យកសិកម្ម ឆ្នាំ ២០២២-២០២៦ ជូនដល់ភ្ញៀវដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលាទាំងអស់ ចំនួន ០២ ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម