ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ការបោះបង្គោលជ្រុំ កន្លែងអភិរក្សជលផលកំពង់ប្រាក់ អនុវត្ដដោយលោក
ភុន សុវណ្ណា នាយផ្នែកក្រគរ ដោយមានការចូលរួម លោកនាយសង្កាត់ កងរាជអាវុធហត្ថស្រុកក្រគរ យោធាខេត្ត កម្លាំងសហគមន៍នេសាទ ដោយប្រើប្រាស់ កាណូត០៦គ្រឿង កម្លាំងសរុបចំនួន ៣០នាក់ ។
ក្នុងរយៈពេល ០១ថ្ងៃពេញ ក្រុមការងារបានយកបង្គោលឈើ ដែលក្រុមការងារដកហូតកន្លងមកពីទីតាំងទិញលក់ និងបង្គោលឈើដទៃទៀតដែលជាឬសគល់នៃបទល្មើលនេសាទ មកបោះជ្រុំ បន្ថែមលើទីតាំងកន្លែងចាស់ បានចំនួន ៦០០ដើម លើទំហំផ្ទៃទឹក ០៣ហិចតា ដើម្បីទុកជាជម្រកសម្រាប់ត្រី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម