ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំកម្មវិធីសំណេះសំណាល របស់ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សួរសុខទុក្ខថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្រ្តីរាជការ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ ដោយមានការចូលរួមពី លោក អនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យជំនាញ សរុប ១២នាក់ ។
កិច្ចប្រជុំនេះផ្តោតសំខាន់លេី៖
១.ទម្រង់របាយការណ៍ លទ្ធផលបង្រ្កាបបទល្មើសជលផល និងព្រៃឈើ តាមទម្រង់គម្រូរួមរបស់ក្រសួង ២.ការងាររៀបចំឯកសារការអញ្ជើញមន្រ្តី និងទីកន្លែងប្រារព្វពិធីជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម