ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្កការ ADRA (គម្រោងប្រូម៉ាឃីត) បានបើកវគ្គបណ្តុះបណ្តាលកសិករ ជានិវត្តជន នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវាញ ។ ដែលមានកសិករចូលរួមសរុប ១៦នាក់ ស្រី ៨នាក់ ។ ប្រធានបទស្តីពី បច្ចេកទេសដាំដំណាំឪឡឹក និងដំណាំល្ហុង ចំនុចពិភាក្សាមានដូចខាងក្រោម:
១-ពិភាក្សាការជ្រើសរើសគ្រាប់ពូជ
២-ពិភាក្សា ការរៀបចំដី
៣-ពិភាក្សា ការរៀបចំរបាំងការពារ
៤-ពិភាក្សាការដាំដុះ
៥-ពិភាក្សាការប្រើប្រាស់ជី
៦-ពិភាក្សាការប្រើប្រាស់ប្រពន្ធ័ទ្រីប
៧-ពិភាក្សាការស្រោចស្រព
៨-ពិភាក្សាការគ្រប់គ្រង សត្វល្អិត និងជម្ងឺ សំខាន់ៗ និងវិធានការការពារ
៩-ពិភាក្សាការប្រមូលផល
ជាលទ្ធផល មានដូចខាងក្រោម បានរៀបចំប្រធាន និងអនុ ប្រធានថ្មី ដែលអ្នកចាស់បានឈប់ ។ កសិករយល់ច្បាស់ ពី ច្ចេកទេសលើការដាំឪឡឹក និងល្ហុង និងសន្យាខំដាំដុះគ្រប់ៗគ្នា ។ បានផ្តល់គ្រាប់ពូជឪឡឹក និងគ្រាប់ល្ហុង ក្នុងម្នាក់ ២កញ្ចប់ សរុប ៣២កញ្ចប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម