ថ្ងៃសុក្រ ៥រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ លោកស្រី សូ ផាន់ណាអនុប្រធានការិយាល័យកសិឧស្សាហកម្ម បានចុះផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ក្រុងពោធិ៍សាត់ ។ ដែលមានប្រធានបទដូចខាងក្រោម:
១.និយមន័យនៃពាក្យ ភេទ និង យេនឌ័រ, សមភាព និង សមធម៌ យេនឌ័រ
២.ការឆ្លុះបញ្ចាំងពីតម្លៃ និងឥរិយាបថរបស់បុគ្គល អំពីតួនាទី និង ទំនាក់ទំនងយេនឌ័រ
៣.កំណត់គោលដៅពីការជះឥទ្ធិពល ទៅលើ ស្ត្រី បុរស និង កុមារយេនឌ័រ នៅក្នុងវិស័យកសិកម្ម។
ដែលមានកសិករចូលរួមសរុប ចំនួន ២២ នាក់ ស្រី ២១ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម