ថ្ងៃសុក្រ ៥រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី បានចុះផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល ស្តីពី ការបញ្រាបយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិក្រាំងពភ្លាក់ សង្កាត់ ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបណ្តុះបណ្តាលមេរៀន ដូចជា៖
១.និយមន័យ នៃពាក្យ ភេទ និង យេនឌ័រ, សមភាព និងសមធម៌ យេនឌ័រ។
២.ការឆ្លុះបញ្ចាំងពីតម្លៃ និង ឥរិយាបទរបស់បុគ្គល អំពីតួនាទី និងទំនាក់ទំនងយេនឌ័រ។
៣.ការកំណត់គោលដៅពីការជះឥទ្ធិពល ទៅលើ ស្រ្តី បុរស និង កុមារ ក្នុងវិស័យកសិកម្ម។
ដែលមានកសិករចូលរួម សរុបចំនួន ២២ នាក់ក្នុងនោះ ស្រីចំនួន ២០ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម