មាតិកា
លោក​ ប្រធាន​មន្ទីរ​កសិកម្ម​បានចុះពិនិត្យស្ថានភាព​ការដាំដុះដំណាំបន្លែរបស់កសិករ​ នៅភូមិសន្លុង ឃុំស្វាយលួង​ ស្រុកកណ្តៀង
ចេញ​ផ្សាយ ២១ ឧសភា ២០២២
84

ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២​ លោក​  ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែរបស់កសិករក្នុង​សហគមន៍​សន្លុងអភិវឌ្ឍន៍​ ។​ តាមការរៀបរាប់របស់​ កសិករឈ្មោះ ចាប សៅរី ភេទស្រី អាយុ៦១ឆ្នាំ លេខទូរស័ព្ទ​ ០៩៧ ២៧០ ៦០៣១ រស់នៅភូមិសន្លុង ឃុំស្វាយលួងស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់ មានដាំដំណាំដូចជា:
-ត្រសក់ ផ្ទៃដី៤អា ដាំបានរយ:ពេល៣ថ្ងៃ (ដំណាក់កាលថែទំា) ជាទូទៅដំណាំនេះអាចប្រមូលផលបានក្រោយដាំបាន៣៥ថ្ងៃ-៤០ថ្ងៃ។
-ឱឡឹកពណ៍លឿង ផ្ទៃដី៤អា ដំាបានរយ:ពេល២០ថ្ងៃ (ដំណាក់កាលថែទំា)ជាទូទៅដំណំានេះប្រមូលផលបានក្រោយដំា៦៥ថ្ងៃ-៧០ថ្ងៃ។
-ពោត ផ្ទៃដី៣អា ដំាបានរយ:ពេល៧ថ្ងៃ (ដំណាក់កាលថែទំា)ជាទូទៅដំណំានេះប្រមូលផលបានក្រោយដំា៥៥ថ្ងៃ-៦០ថ្ងៃ។
ជាចុងក្រោយលោកប្រធានបានណែនាំអោយកសិករបង្កើនការផ្សំថ្នំាពុលធម្មជាតិនិងជីកំប៉ុស្តិ៍គោកធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយធាតុចូលក្នុងផលិតកម្មកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter