មាតិកា
ករណី​ឃាត់ចាប់​ រឺម៉កដឹកក្របីងាប់មួយក្បាល​ ខូចគុណភាព​ ដោយគ្មានច្បាប់អនុញ្ញាត​ នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន
ចេញ​ផ្សាយ ២១ ឧសភា ២០២២
76

ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២​ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ បានបញ្ជាឱ្យ​មន្រ្តី​ជំនាញ​ចាប់រឺម៉កដឹកក្របីងាប់០១ក្បាលតាមផ្លូវជាតិលេខ០៥ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន: ភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ទិសដៅពីលិច ទៅកើត របស់ឈ្មោះ ផាន់ ធឿន ភេទ ប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅបច្វុប្បន្នភូមិ ឈើទាលខ្ពស់ ស្រុកក្រគរ ។ ក្របីងាប់នេះនាំចេញពីឃុំរំលេច ស្រុកបាកាន ដើម្បីយកទៅវះកាត់លក់សាច់នៅស្រុកក្រគរ ។​ ឈ្មោះ​ ផាន់ ធឿន​ នេះជាឈ្មួញទិញ លក់គោ ក្របី និងមានប្រពន្ធទីពីរជាអាជីវករមានអាជីវកម្មពិឃាតសត្វគោក្របី នៅភូមិថ្គោលធំ ឃុំ​ អន្សាចំបក់ ស្រុកក្រគរ។ ដោយមានការអនុញ្ញាតពីលោកប្រធានមន្ទីរ  បានដកហូតក្របីងាប់០១ក្បាល (មាន​ក្លិនស្អុយ)​ ដេីម្បីអនុវត្តវិធានបសុពេទ្យ (ចាក់ស្រោចថ្នាំសម្លាប់មេរោគ និងជីកកប់ដី) នៅស្ថានីយ៍កសិកម្មស្រង់ ដោយមិនមានការផាកពិន័យនោះឡើយ គឺគ្រាន់តែបានធ្វើកំណត់​បទល្មើសជាក់ស្តែង  ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការយកសត្វឈឺឬងាប់ដឹកជញ្ជូនឬវះកាត់យកសាច់បរិភោគឬលក់ដូរបន្តទៀតឡើយ រួចឱ្យសាម៉ីខ្លួនធានាកប់សាកសពក្របីនេះត្រឹមត្រូវតាមបច្ចេកទេស​នៃវិធានបសុពេទ្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter