ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត កម្មវិធីASPIRE បានរៀបចំការអនុវត្តការពិនិត្យសារធាតុគីមីក្នុងបន្លែដែលមានការប្រមូលសំណាកមកពីបណ្តុំអាជីវកម្មដែលគាំទ្រដោយកម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ដើម្បីយកមកពិនិត្យ និងវិភាគរកសារធាតុពុលគីមីដែលមានក្នុងបន្លែដែលបានដាំដុះតាមបណ្តុំអាជីវកម្ម។ ក្រុមការងារបង្វឹកនេះដឹកនាំដោយ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងសហការីមួយចំនួនទៀតបានចូលរួមសកម្មភាពពិនិត្យនិងវិភាគ។ ជាលទ្ធផលវិភាគឃើញថា ដំណាំបន្លែត្រសក់ សណ្តែកគួរ ខ្ទឹមស្លឹក និង ស្ពៃស បានសុវត្ថិភាព១០០%ដែលអាចទទួលយកបាន។ មន្ទីរកសិកម្មក៏សូមសំណូមពរដល់ក្រុមហ៊ុន និងក្រុមកសិករផលិតដំណាំនិងផ្លែឈើ ត្រូវលើកកម្ពស់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដារបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខភាពអ្នកប្រើប្រាស់ ហើយអាចយកសំណាកបន្លែឬផ្លែឈើមកវិភាគពិនិត្យរកសារធាតុគីមីបានគ្រប់ពេល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម