៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ហ.ត អនុវត្តបាន ២៧.៨៤៣ហ.ត ស្មើនឹង ២៤,២១% ក្នុងនោះស្រូវស្រាល ២៣.២៥៦ហត ស្រូវកណ្ដាល ២.៤៣២ ហត ស្រូវធ្ងន់ ១.៩៨២ ហត ចំការ ៤៥ ហត និងស្រូវឡើងទឹក ១២៨ ហត ដោយផ្ទៃដីភ្ជួររាស់បាន ៦៥.១១៩ហ.ត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ៥១៤ ហត ស្មើ ៤៨,៧៧% ក្នុងនោះបន្លែគ្រប់មុខ ១៤៩ហ.ត, ឪឡឹក ៤១ហ.ត, ម្ទេសគ្រប់ប្រភេទ ២ហ.ត, ល្ពៅ ៣១ហ.ត, ពោតស ៩៨ហ.ត, ត្រាវ ៣៥ហ.ត, ខ្ញី ៥០ហ.ត, សាគូ ២៧ហ.ត និងរមៀត ៨១ហ.ត ប្រៀបធៀបឆ្នាំមុន អនុវត្តបាន (១.០៨០)ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ១២.២៣០ហតស្មើ៦៣,៤៣%ផែនការប្រចាំឆ្នាំ ១៩.២៨០ហ.ត ក្នុងនោះ ដំឡូងមី ៩.៥០៧ហ.ត, ពោតក្រហម ២.០២៩ហ.ត អំពៅ ៦៣ហ.ត ដំណាំល្ង ៥៨ហ.ត សណ្តែកដី ២៥៩ហ.ត សណ្តែកសៀង ៥៦ហ.តសណ្តែកបាយ ១៨៥ហ.ត និងសណ្តែកអង្គុយ ៧៣ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម