មាតិកា
ឯកឧត្តម​ តូច​ ប៊ុន​ហួរ​ រដ្ឋលេខាធិការ​ ​ក្រសួង​កសិកម្ម​ ​ចុះ​សួរសុខទុក្ខ និងផ្តល់ស្បៀង ព្រមទាំងថវិកា ដល់កងកម្លាំងឈរជើង​ នៅកន្លែង​អភិរក្ស​ ជ្រោយស្ដី​
ចេញ​ផ្សាយ ២៣ ឧសភា ២០២២
113

ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានអមដំណើរ ជាមួយ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ឯកឧត្តម​ អេង​ ជាសាន​ អនុរដ្ឋលេខាធិការ​ និងសហការី​ ព្រមទាំងក្រុមការងារថ្នាក់ខេត្តដឹកនាំដោយ​ ឯកឧត្តម​ ចេង​ ឡៃ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ បានសួរសុខទុក្ខ និងផ្តល់ស្បៀង ព្រមទាំងថវិកា ៥លានរៀល​ របស់ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ដល់កងកម្លាំងឈរជើងលើ បឹងទន្លេសាប​ នៅកន្លែង​អភិរក្ស​ ជ្រោយស្ដី​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter