ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តច្បាប់ ក្នុងការបង្ក្រាបបទល្មើសជលផល ក្នុងដែនខេត្តពោធិ៍សាត់ ស្តិតក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុន ហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសមាជិកអនុគណៈកម្មការបង្ក្រាបបទល្មើសជលផង នៅសាលប្រជុំសាលា ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលអនុគណៈកម្មការ និងក្រុមការងារចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាប បានចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ទទួលបានលទ្ធផលដូចខាងក្រោម៖
+បានដកហូត-រឹបអូសវត្ថុតាងបទល្មើសជលផលរួមមានៈ កាណូតសំបកឈើភ្ជាប់ម៉ាស៊ីនឆាយណាចំនួន ០៣គ្រឿង, មងរាយប្រវែង ៦.០០០ម, ធុងក្លាស្សេចំណុះ ៣០០លីត្រចំនួន ០១ធុង និង ៣០លីត្រចំនួន ០១ធុង និងត្រីខូចគុណភាពចំនួន ៤០គីឡូក្រាម ។
+ បំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមានៈ លូកងស្បៃមុងចំនួន ៣៦គ្រឿង, របាំងស្បៃមុងប្រវែង ២.២០០ម(១៨ខ្សែ), បង្គោលចំនួន ៧៣០ដើម, ចាក់លែងត្រីចំរុះ ៣០គីឡូក្រាម, មងរាយប្រវែង ២.៨០០ម, សម្រាស់មែកឈើ(១៥មx១៥ម)ចំនួន ១០កន្លែង និង(១០មx១០ម)ចំនួន ៣កន្លែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម