មាតិកា
លោក​ ផាត់​ សារុន​ ប្រធានការិយាល័យ​ ផលិតកម្ម​ និង​បសុព្យាបាល​ បាន​ដឹកនាំ​ ត្រួតពិនិត្យ​ ស្ថានភាពជំងឺសត្វជាក់ស្តែង នៅ​ ភូមិ​ កំរ៉ែង​ ឃុំ​ ស្វាយស ស្រុក​ ក្រគរ​
ចេញ​ផ្សាយ ២៦ ឧសភា ២០២២
74

ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដោយ​  បានទទួលដំណឹងពីក្រុមការងារចុះពង្រឹងមូលដ្ឋាន​ ថាមានសត្វគោក្របី របស់ប្រជាពលរដ្ឋ ឈឺ ងាប់​ នៅភូមិ​ កំរ៉ែង ឃុំស្វាយស​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងខណ:បន្ទាន់នោះ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ បាន​ដឹកនាំមន្រ្តីក្រុមការងារជំនាញ​ ចុះដល់ទីតាំង ដើម្បី ត្រួតពិនិត្យស្ថានភាពជំងឺសត្វជាក់ស្តែង និងវិធានការទប់ស្កាត់ការរាលដាលជំងឺសត្វទាន់ពេលវេលា​ ។  ក្រុមការងារបានជួបជាមួយភ្នាក់ងារសុខភាព​សត្វភូមិ កសិករម្ចាស់សត្វចំនួន​ ០៥គ្រួសារ បញ្ជាក់ថា សត្វគោ ក្របីមួយចំនួនចាប់ផ្តើមឈឺ នៅថ្ងៃទី១០​ ខែ​ ឧសភា​ ឆ្នាំ២០២២​ ដែលមានគោក្របីសរុបចំនួន  ១៦ក្បាល មានកូនគោងាប់​ ០១ក្បាល​ និងក្របីជំទង់ កូនងាប់ ចំនួ០៥ក្បាល  ។ គោ/ក្របី​ បានជាសះស្បើយចំនួន០៧ក្បាល​ និងកំពុងឈឺជាក់ស្តែងក្របីចំនួន​ ៣ក្បាល ដែលមានរោគសញ្ញសង្ស័យជាសារទឹក និងមានហើម រលាកស្បែក ផ្នែកខ្លះៗ ។ បានណែនាំដល់ម្ចាស់សត្វឱ្យថែទាំសត្វ រាល់ពេលមានកម្មវិធីចុះវាក់វ៉ាក់គោ ក្របី ត្រូវតែនាំយកគោក្របីចាក់វ៉ាក់សាំងទាំងអស់  តាមដានសុខភាពសត្វជាប្រចាំ បើមានសត្វឈឺត្រូវឱ្យពេទ្យភូមិព្យាបាលជាបន្ទាន់ និងពេទ្យសត្វភូមិត្រូវរាយការណ៍ទៅពេទ្យសត្វស្រុក/ខេត្ត បន្ត​​ជាបន្ទាន់ ដើម្បីអន្តរាគមន៍ទប់ស្កាត់​ជំងឺ​សត្វឱ្យបានទាន់​ពេលវេលា ។ បន្ទាប់មកបានជួយព្យាបាល ក្របីឈឺ ០៣ក្បាល និងបានផ្តល់ស៊ឺរាំង ម្ជុល សំឡីអាល់កុល  ថ្នាំព្យាលមួយចំនួនដល់ពេទ្យសត្វ សម្រាប់ជួយព្យាបាលសត្វឈឺបន្ត ។
ករណីជំងឺសត្វខាងលើនៅតែតាមដាន ទប់ស្កាត់​ និងរាយការណ៍បន្ត ។
សំណូមពរ៖
-​ វ៉ាក់សាំងសារទឹក គោក្របី
- សម្ភារ:បរិក្ខាបសុពេទ្យ និងថ្នាំព្យាបាលសត្វ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter