មាតិកា
លោក​ ហុក​ ម៉េងអាន​ នាយសង្កាត់​ ដឹកនាំការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពី ពាមព្រែករាំងទិល ដល់ព្រែកកំពង់គុជ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ២៦ ឧសភា ២០២២
68


ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជល ផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន​ នាយសង្កាត់ ដោយមានការចូលរួម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីបរិស្ថាន ប៉េអឹម (ខេត្ត - ស្រុកកណ្ដៀង) នគរបាលប៉ុស្ដិ៍រាំងទិល យោធាខេត្ត និងសហគមន៍នេសាទ  កម្លាំងសរុប ២១នាក់ មធ្យោបាយកាណូត ចំនួន ៥ គ្រឿង បានចុះប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពី ពាមព្រែករាំងទិល ដល់ព្រែកកំពង់គុជ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបំផ្លាញចោលវត្ថុតាងរួមមាន ÷
  - របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ១.២៥០ ម៉ែត្រ
  - ក្បាលបរចំនួន ៤ គ្រឿង
  - របាំងស្បៃមុងចំនួន ១៧ ខ្សែ ប្រវែង ១.៤៥០ ម៉ែត្រ
  - លូកងស្បៃមុងចំនួន ១៦ មាត់
  - បង្គោលចំនួន ៩៥០ ដើម 
  - ចាក់លេងកូនត្រីចម្រុះទម្ងន់ ៦៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter