ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរដឹកនាំដោយ លោក ភុន សុវណ្ណា សហការជាមួយកម្លាំងរាជអាវុធហត្ថខេត្ត និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងពោធិ៍សាត់ ចេញបង្ក្រាបបទល្មើសនេសាទនៅចំណុចប្រឡាយតាពេជ្រ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ បាន០១ករណី វត្ថុតាងរុះរើបំផ្លាញចោលមាន :
- លូស្បៃមុង ចំនួន ១០មាត់
- របាំងស្បៃមុងចំនួន៤ខ្សែប្រវែង៥០០ម៉ែត្រ
- បង្គោលចំរឹង ចំនួន៥៥ដើម
- ចាក់លែងត្រីចំរុះ ១២គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម