ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីប្រសិទ្ធភាពសេវាផ្សព្វផ្សាយកសិកម្ម ការទទួលយក និងការសាយភាយ បច្ចេកទេសកសិកម្មដល់មន្ត្រី និងភ្នាក់ងាយផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ និង កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ៥ស្រុក/ក្រុងសរុបចំនួន ២១នាក់ ស្រី ០៩នាក់ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយការិយាល័យផ្សព្វផ្សាយកសិកម្ម ដោយប្រើប្រាស់ថវិកាកម្មវិធីឆ្នាំ២០២២ ក្នុងគោលបំណង:-បង្ហាញពីវិធីសាស្ត្រសម្រាប់ប្រមូលទិន្នន័យលើការទទួលយក និងសាយភាយនៃបច្ចេកវិទ្យា និងចំណេះដឹង ឬ សេវាផ្សព្វផ្សាយ-ណែនាំពីរបៀបសម្ភាសន៍កសិករ និងក្រុមកសិករខ្នាតតូច-បង្ហាញពីរបៀបប្រើប្រាស់ទម្រង់(forms) សម្រាប់ប្រមូលទិន្នន័យ និងបង្ហាញពីរបៀបបំពេញទិន្នន័យដោយដៃ ។