ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ២៦ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្ដម ចេង ឡៃ អភិបាលរងខេត្ដ និងជាអនុប្រធានគណៈកម្មការបង្រ្កាបបទល្មើសជលផលថ្នាក់ខេត្ដ អមដំណើរ ដោយលោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង កងរាជអាវុធហត្ថខេត្ដ-ស្រុក យោធាខេត្ដ កម្លាំងសរុប ១២នាក់ កាណូត ០២គ្រឿង បានចេញល្បាតចាប់ពីឃុំកំពង់លួង ស្រុកក្រគរ រហូតដល់កន្លែងអភិរក្សជលផល លេខ៦ ស្រុកកណ្ដៀង ពុំបានជួបប្រទះបទល្មើសឡើយ ។ នាឪកាសនោះ ឯកឧត្តម បានមកពិនិត្យការបោះបង្គោលជ្រុំ ដាក់ក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ កាលពីសប្ដាហ៍មុន ព្រមទាំងបានណែនាំឲ្យ ក្រុមការងារបន្ដល្បាត និងអប់រំផ្សព្វផ្សាយ នៅក្នុងរដូវបិទនេសាទខាងមុខ ឲ្យកាន់តែសកម្មថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម