ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម មានការប្រជុំបូកសរុបលទ្ធផលការងារ កម្មវិធីឡជីវឧស្ម័នខេត្ត ប្រចាំខែ ឧសភា ក្រោមការដឹកនាំពី លោក ផាត់ សារុន អ្នកសម្របសម្រួល និងជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមហ៊ុនជាងតាមស្រុកនីមួយៗ ជាលទ្ធផលសំរេចបានរួមមាន
១ សំរេចការសាងសង់ឡក្នុងខែ ឧសភា បានចំនួន១០ឡ
២ ប្រជុំក្រុមតូចបានចំនួន ៤ ប្រជុំ
៣ ប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡបាន ១ ប្រជុំ
៤ ចុះស្រង់ទិន្នន័យរោងជីបានចំនួន ៧ រោងជី។ ក្នុងនោះ លោក ផាត់ សារុន បានណែនាំបន្ថែមពីបច្ចេកទេសក្នុងការសាងសង់ឡជីវឧស្ម័ន ផ្នែកទីផ្សារ ផ្នែកកាកសំណល់ជីឡ ណែនាំឲ្យកសិករសាងសង់រោងជី។
ផែនការបន្តសម្រាប់ខែ មិថុនា រួមមាន៖
១ ប្រជុំក្រុមតូច
២ ប្រជុំឆ្លុះបញ្ចាំងពីលទ្ធផលផ្នែករោងជីឡ
៣ វគ្គបង្រៀនកសិករពីការប្រើប្រាស់ឡ
៤ វគ្គបង្រៀនការប្រើប្រាស់ទូរស័ព្ទ មាន( ហ្វេសបុក តេលេក្រាម ) ក្នុងការផ្សព្វផ្សាយពីការលក់ឡ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម