ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក ផាត់ សារុន បានដឹកក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចូលរួមជាមួយក្រុមការងារពីអគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វដែលដឹកនាំដោយលោក ឃី យូខេង អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ ចុះត្រួតពិនិត្យ និងវាយតម្លៃកសិដ្ឋានចិញ្ចឹមមាន់យកសាច់ខ្នាតធំមួយកន្លែងដែលទើបតែបង្កេីតថ្មី ម្ចាស់ឈ្មោះ ជួន ឡាយហេង សហការជាមួយក្រុមហុនសុីភី មានទីតាំងភូមិ អូរថ្កូវ សង្កាត់ រលាប ក្រុងពោធិ៍សាត់ ទៅតាមសំណើររបស់សាមុីខ្លួន និងរបាយការណ៍របស់ជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីឱ្យមានការសមស្របតាមគោលការណ៍បច្ចេកទេសនៃប្រកាសលេខ៥៤៩ប្រក.កសក ស្តីពីចំណាត់ថ្នាក់ ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រម្រញ់ និងនេសាទ ។
ជាលទ្ធផលឃើញថា: ការវាយតម្លៃរបស់ក្រុមការងារពីអគ្គនាយយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ កសិដ្ឋានចិញ្ចឹមមាន់សាច់ខ្នាតធំនេះ មានទីតាំងនិងការសាងសង់មានការគោរពតាមគោលការបច្ចេកទេស ត្រឹមត្រូវ ។
បន្ទាប់មកក្រុមការងារបានចុះពិនិត្យមើលឡជីឧស្ម័ន០២ កន្លែង ដែលកំពុងប្រើប្រាស់ (ឡជីវឧស្ម័នជំនួយចិន) នៅភូមិរលាប សង្កាត់រលាប ក្រុង ពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម