៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កេីនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ហ.ត អនុវត្តបាន ៤៣.៦៥៤ហ.ត ស្មើនឹង ៣៧,៩៦% ក្នុងនោះស្រូវស្រាល ៣៧.៩៤៨ហត ស្រូវកណ្ដាល ៣.១៨២ ហត ស្រូវធ្ងន់ ២.៣៥១ ហត ចំការ ៤៥ ហត និងស្រូវឡេីងទឹក ១២៨ ហត ដោយផ្ទៃដីភ្ជួររាស់បាន ៨១.៣៦៥ហ.ត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ៥៩២ ហត ស្មើ ៥៦,១៧% ក្នុងនោះបន្លែគ្រប់មុខ ១៦៩ហ.ត, ឪឡឹក ៤១ហ.ត, ម្ទេសគ្រប់ប្រភេទ ២ហ.ត, ល្ពៅ ៤២ហ.ត, ពោតស ១០០ហ.ត, ត្រាវ ៤៨ហ.ត, ខ្ញី ៥៥ហ.ត, សាគូ ៣៧ហ.ត និងរមៀត ៩៨ហ.ត ប្រៀបធៀបឆ្នាំមុន អនុវត្តបាន (១.០០២)ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ១៥.៥៨៧ហតស្មើ៨០,៨៥%ផែនការប្រចាំឆ្នាំ ១៩.២៨០ហ.ត ក្នុងនោះ ដំឡូងមី ១១.៩៥៤ហ.ត, ពោតក្រហម ២.៨១៥ហ.ត អំពៅ ៧៣ហ.ត ដំណាំល្ង ៦១ហ.ត សណ្តែកដី ៣០៩ហ.ត សណ្តែកសៀង ៧០ហ.តសណ្តែកបាយ ២២៤ហ.ត និងសណ្តែកអង្គុយ ៨១ហ.ត ។