ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្ត ខែមិថុនា នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ តំណាងខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ និងការិយាល័យជំនាញ សរុបអ្នកចូលរួមមាន ៣៣រូប/ស្រី ០១រូប ។
ខ្លឹមសារសំខាន់ មានជារួម:
១.បង្ហាញពីលទ្ធផលការងារ តាមបណ្តាខណ្ឌរដ្ឋបាលជលផល ព្រៃឈើ និងការិយាល័យជំនាញ និងដោះស្រាយបញ្ហាប្រឈមនានា
២.ពង្រឹង និងជំរុញការងារបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និង ចុះផ្តល់បច្ចេកទេសកសិកម្ម ដល់ឃុំសង្កាត់ ដោយគិតគូរពីតម្រូវការ ជាក់ស្តែង និងលទ្ធភាពរបស់មន្ទីរ ដើម្បីគាំទ្រសកម្មភាពថ្មីនៅតាមបណ្តាឃុំ/សង្កាត់ ស្រុក/ក្រុង ។
៣.ពង្រឹងរបៀបរបបការងារ និងបំពេញចន្លោះខ្វះខាតមន្រ្តី ដើម្បីមន្រ្តីមានមូលដ្ឋានអនុវត្តការងារ ទទួលបានជោគជ័យលេីកិច្ចការងារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម