មាតិកា
លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២
ចេញ​ផ្សាយ ០៨ មិថុនា ២០២២
107

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ៦  ខែ  មិថុនា   ឆ្នាំ ២០២២ មានដូចខាងក្រោមៈ

១-ការបង្កបង្កើនផលស្រូវរដូវវស្សា  គិតត្រឹមថ្ងៃទី  ៦ ខែ  មិថុនា    ឆ្នាំ២០២២៖ ផែនការ  ១១៥.០០០ ហ.ត  អនុវត្តបាន ៥៨.១១៣ ហ.ត ស្មើនឹង ៥០,៥៣ % ក្នុងនោះស្រូវស្រាល  ៤៨.២០៧  ហត  ស្រូវកណ្ដាល  ៦.០២៥ ហត  ស្រូវធ្ងន់  ៣.៦៩២  ហត  ចំការ  ៦១  ហត  និងស្រូវឡើងទឹក  ១២៨  ហត  ដោយ ផ្ទៃដីភ្ជួររាស់បាន  ៨៨.៤២៩   ហ.ត ។

២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ  ១.០៥៤ហ.ត  អនុវត្តបានសរុប ៦៥១  ហត ស្មើ ៦១,៧៦% ក្នុងនោះបន្លែគ្រប់មុខ ១៩៧ ហ.ត, ឪឡឹក ៤៣ ហ.ត, ម្ទេសគ្រប់ប្រភេទ ២ ហ.ត, ល្ពៅ ៤២ ហ.ត, ពោតស ១២៩   ហ.ត, ត្រាវ  ៤៨  ហ.ត , ខ្ញី  ៥៥ ហ.ត , សាគូ  ៣៧ ហ.ត   និងរមៀត  ៩៨ ហ.ត  ប្រៀបធៀប ឆ្នាំមុន  អនុវត្ត បាន  (៩៤៣ ) ហត ។

៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖  អនុវត្តបានសរុប ១៧.៥៥៤  ហតស្មើ  ៩១,០៥ %  ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត  ក្នុងនោះ ដំឡូងមី ១៣.៨៣០   ហ.ត, ពោតក្រហម  ២.៨៦៤    ហ.ត អំពៅ  ៧៤ហ.ត ដំណាំល្ង  ៦៣ ហ.ត សណ្តែកដី  ៣២៣   ហ.ត សណ្តែកសៀង ៧០ ហ.ត សណ្តែកបាយ ២២៦ ហ.ត និងសណ្តែកអង្គុយ ១០៤     ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter