មាតិកា
កិច្ចប្រជុំណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រងនៃកម្មវិធី ASPIRE តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom Meeting នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​
ចេញ​ផ្សាយ ០៩ មិថុនា ២០២២
88

ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២​ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីទទួលបន្ទុកត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី ASPIRE ខេត្តពោធិ៍សាត់ និងលោកទីប្រឹក្សា ព្រមទាំងមន្រ្តីអនុវត្តកម្មវិធី ASPIRE ស្រុក/ក្រុង បានចូលរួមកិច្ចប្រជុំណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រងនៃកម្មវិធី ASPIRE តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom Meeting ។ គោលបំណង​នៃកិច្ចប្រជុំ ដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការបញ្ចូលទិន្នន័យ ស្វែងយល់ពីបញ្ហាផ្សេងៗ ព្រមទាំងដំណោះស្រាយក្នុងការគ្រប់គ្រងទិន្នន័យឆ្នាំ២០២២​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter