មាតិកា
ការចុះអធិការកិច្ច ថ្នាំកសិកម្ម និងជីកសិកម្ម​ នៅផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​
ចេញ​ផ្សាយ ១១ មិថុនា ២០២២
117

ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោកឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្រី្តចុះអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៣ដេប៉ូ នៅផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ជាលទ្ធផលនៃការធ្វើអធិការកិច្ច បានឃើញថាចំនួន ១ ដេប៉ូ ហួសសុពលភាព លិខិតអនុញ្ញាតធ្វើអាជីវកម្ម និង វិញ្ញាបនប័ត្រវគ្គអប់រំសមត្ថភាពវិជ្ជាជីវ: ។ក្រុមការងារបាន ណែនាំអោយអាជីវករមកសុំលិខិតអនុញាតិលក់ដុំលក់រាយនិងដាក់ពាក្យសុំចូលរៀន នៅច្រកចេញចូលតែមួយ (បានធ្វេីកិច្ចសន្យា អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្មនិងជីកសិកម្ម)និង ណែនាំពីវិធានការណ៍សុវត្តិភាពរបៀបតាំងលក់ថ្នាំកសិកម្ម និង ជីកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter