ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក
ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន លោកនាយសង្កាត់ជលផលកំពង់លួង កងរាជអាវុធហត្ថស្រុកក្រគរ យោធាខេត្ដ ដោយប្រើកម្លាំងសរុប ៩នាក់ មធ្យោបាយកាណូតចំនួន ០២គ្រឿង ចុះទៅរុះរើ និងបំផ្លាញចោលនៅ ភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោល
វត្ថុតាងរួមមាន៖
- របាំងស្បៃមុង ៧ខ្សែ ប្រវែង ១.០៥០ម៉ែត្រ
- លូកងស្បៃមុងចំនួន ១០ គ្រឿង
- បង្គោលចំរឹងចំនួន ៥០ ដើម
- ចាក់លែងកូនត្រីចម្រុះ ៥ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម