មាតិកា
ក្រុមការងារបង្ក្រាបបទល្មើសជលផលបានចុះរុះរើរបាំងស្បៃមុង ចាប់ពីឃុំ កំពង់លួង រហូតដល់ចំនុចអន្លង់រាំង ភូមិកំពង់ឡ ឃុំ កំពង់ពោធិ៍ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៣ មិថុនា ២០២២
231

ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ១២ ខែមិថុនា ឆ្នាំ ២០២២ អនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន នាយរងខណ្ឌ លោកនាយផ្នែក លោកនាយសង្កាត់  នគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចខេត្ដ បរិស្ថានប្រចាំស្រុកក្រគរ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ កម្លាំង B05 សហការជាមួយ ក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលដឹកនាំដោយ ឧត្តមសេនីយ៍​ទោ ជា សំណាង នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង វរៈសេនីយ៍​ ឯក​ សុខ ជា តំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដែលមានកម្លាំងសរុបចំនួន ២២នាក់ និងកាណូតចំនួន ៦គ្រឿង បានចុះរុះរើរបាំងស្បៃមុង ចាប់ពីឃុំ កំពង់លួង រហូតដល់ចំនុចអន្លង់រាំង ភូមិកំពង់ឡ ឃុំ កំពង់ពោធិ៍ ស្រុកក្រគរ​ ។ វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
- របាំងស្បៃមុងចំនួន២១ខ្សែ ប្រវែង៣.២០០ម៉ែត្រ 
- លូកងស្បៃមុងចំនួន ២០មាត់
- ក្បាលបរ ចំនួន ០១គ្រឿង
- បង្គោល ចំនួន ២៥០ដើម
- ត្រីចំរុះទម្ងន់ ២៥គីឡូក្រាម
ទឹសដៅ ក្រុមការងារនឹងបន្ដចុះបង្ក្រាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹមនៅរដូវបិទនេសាទ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter