មាតិកា
កិច្ចប្រជុំសាមញ្ញ លើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់​ នៅសាលប្រជុំ​សាលាខេត្ត​
ចេញ​ផ្សាយ ១៣ មិថុនា ២០២២
120
ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្ត​ពោធិ៍សាត់​ បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី១២  ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់​ ក្រោម​ការដឹកនាំរបស់​ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ។ 

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ 

១.ពិនិត្យ និងអនុមត័សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ​លើកទី១១ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត 

២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាល

៣.ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយះពេល១២ខែ 

៤.ពិនិត្យ និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់​រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីសម្រាប់ខែមករា កុម្ភៈ មីនាឆ្នាំ២០២២

៥.របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត 

៦.បញ្ហផ្សេងៗ

ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ​ ស្ដីទី អភិបាលរងនៃគណៈអភិបាល​ ខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក មន្ទីរអង្គភាព ជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងមន្ត្រីសាលាខេត្តជាច្រើននាក់​ទៀត៕

ចំនួនអ្នកចូលទស្សនា
Flag Counter